|
ព្យាបាលស្បែកឱ្យក្មេងជាងវ័យដោយម៉ាស៊ីន ATP-38
សូមធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សពិសេស តាមរយៈប្រសិទ្ធភាពនៃថាមពលប្រូតុង (Proton) ដែលប្រើរួមគ្នា ជាមួយនឹងបច្ចេកវិទ្យាដ៏ល្អបំផុត។ ATP 38 គឺជាឧបករណ៍ ដែលផលិត នៅក្នុងប្រទេសស្វីស តាមរយៈបច្ចេកវិទ្យារបស់អង្គការណាសា (NASA) ។ ឧបករណ៍នេះ ប្រើពន្លឺដើម្បីព្យាបាលស្បែក ដងខ្លួន និងសុខភាពរបស់អ្នក។
|
|
ការព្យាបាលស្បែកឱ្យក្មេងជាងវ័យ ដោយម៉ាស៊ីន Revlite Laser
កាំរស្មីឡាស៊ែ ជួយពង្រឹងកូឡាជីន (collagen) ដែលនៅក្រោមស្បែក។ ការព្យាបាលដោយ Revlite គឺជាបច្ចេកវិទ្យាថ្មី ដែលព្យាបាលស្បែកដោយគ្មានការឈឺចាប់ និងដូចធម្មជាតិ ។
|
|
ការព្យាបាលស្បែកឱ្យក្មេងជាងវ័យ ដោយម៉ាស៊ីន Picosure
លទ្ធផលជាទីពេញចិត្ត ដោយមិនប៉ះពាល់ដល់ការងារ ទទួលបានលទ្ធផលដ៏អស្ចារ្យសម្រាប់ការព្យាបាលស្នាមសម្លាក ដោយសារមុន ស្នាមជាំដោយសាររបួស និងស្នាមជ្រួញ។ក្នុងអតីតកាល ឡាស៊ែ (Laser) ផ្តោតសំខាន់លើថាមពលកម្តៅ ដើម្បីលុបបំបាត់ស្នាមជាំចេញពីស្បែក ដែលអាចនឹងបង្កឲ្យមានការឈឺចាប់ និងនាំឲ្យស្បែកមានសភាពក្រហម ហើយក៏ប៉ះពាល់ដល់ពេលវេលាធ្វើការផងដែរ។
|
|
លុបបំបាត់ស្នាមសាក់ដោយម៉ាស៊ីន Picosure
អ្នកអាចលុបបំបាត់ស្នាមសាក់ ដែលអ្នកមិនពេញចិត្ត ដោយមិនបន្សល់ស្លាកស្នាម។ ការលុបស្នាមសាក់ដោយឧបករណ៍នេះ ពុំមានការឈឺចាប់ និងគ្មានស្នាមក្រហម ដូចបច្ចេកវិទ្យាឡាស៊ែ ពីមុនឡើយ។ PicoSure អាចលុបបំបាត់ស្នាមសាក់បានយ៉ាងងាយ ជាមួយនឹងលទ្ធផលជាទីពេញចិត្ត ដោយមិនប៉ះពាល់ដល់ការងាររបស់លោកអ្នកឡើយ។
|
|
ប្រឆាំងនឹងភាពចាស់ដោយ Restylane filler
Restylane ត្រូវបានរចនាឡើង ដើម្បីលុបបំបាត់ស្នាមជ្រីវជ្រួញ កែបបូរមាត់ និងកែប្រែទម្រង់មុខ ដោយផ្តល់នូវទំហំ និងលក្ខណៈពេញលេញដល់ស្បែក។ Restylane គឺជាជែល (Gel) ដែលផ្សំពីអាស៊ីតអ៊ីយ៉ាលួរ៉ូនិច (Hyaluronic Acid) ដែលជាសមាសធាតុធម្មជាតិម្យ៉ាង ដែលត្រូវបានគេរកឃើញ នៅក្នុងខ្លួនរបស់មនុស្ស។
|
|
ប្រឆាំងនឹងភាពចាស់នៅលើផ្ទៃមុខដោយចាក់ Botox
ការព្យាបាលសម្ផស្សដោយ BOTOX ត្រូវបានបង្កើតឡើង ដើម្បីប្រឆាំងនឹងភាពជ្រីវជ្រួញ ដោយមិនចាំបាច់វះកាត់។ ការព្យាបាលសម្ផស្សដោយ BOTOX អាចលុបបំបាត់ស្នាមជ្រួញ នៅកន្ទុយភ្នែក ស្នាមជ្រួញ នៅលើថ្ងាស និងស្នាមជ្រួញផ្សេងៗ ដែលបណ្តាលមកពីចលនាសាច់ដុំ នៅលើមុខ ជាពិសេស នៅពេលសើច។
|
|
វិធីសាស្រ្ដមេហ្សូតេរ៉ាពី ដោយចាកអាស៊ីតអ៊ីយ៉ាលួរ៉ូនិច
វិធីសាស្រ្តមេហ្សូតេរ៉ាពី (Mesotherapy) គឺជាឯកទេសវេជ្ជសាស្រ្តមួយប្រភេទ ដែលទាក់ទងនឹងការចាក់បញ្ចូលនូវសារធាតុតូចល្អិត ដែលចម្រាញ់ពីធម្មជាតិ ចាក់ភ្នាក់ងារប្រឆាំងនឹងមេរោគ និងចាក់ថ្នាំនិងវីតាមីនចូលទៅក្នុងស្បែក។ វាអាចត្រូវបានប្រើដើម្បីកម្ចាត់ជាតិខ្លាញ់ត្រង់ភ្លៅ ជួយឲ្យស្រកទម្ងន់ ព្យាបាលបញ្ហាស្បែកដោយសារអាយុ និងស្បែកយារធ្លាក់ និងជួយឲ្យចំណុចត្រង់ដៃ និងក មានសភាពស្រស់ស្អាត។ |
|
ការថែរក្សាស្បែក Care
ការម៉ាស្សាដោយប្រើមាស (Gold Massage)៖ ជួយឱ្យស្បែកលោកអ្នក មានសុខភាពល្អ ប្រឆាំងនឹងភាពចាស់ និងកាត់បន្ថយស្នាមជ្រួញ។
ការព្យាបាលដោយ Aqua Peel៖ បំបាត់គ្រាប់មុនខ្មៅៗ សម្អាតស្បែករបស់អ្នក ដើម្បីត្រៀមព្យាបាលស្បែកផ្សេងទៀត ឬការធ្វើឱ្យស្បែកក្មេងជាងវ័យ។
វិធីសាស្រ្ដព្យាបាលដោយវីតាមីន Vitamin C iontophoresis៖ វីតាមីន C ត្រូវបានគេដឹងថា អាចកាត់បន្ថយ ឬការពារការបង្កើតជាតិមេឡានីន (Melanin) ដែលជាចំណុចខ្មៅកើតឡើង នៅលើស្បែក។ ជាទូទៅ វាកើតឡើងនៅលើស្បែក ហើយវាជាសារធាតុសំខាន់ប្រឆាំងនឹងជំងឺមហារីក ដែលអាចជួយការពារស្បែកពីបរិយាកាស និងកម្ដៅ UV។
|