ការព្យាបាល
សូមធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សពិសេស តាមរយៈប្រសិទ្ធភាពនៃថាមពលប្រូតុង (Proton) ដែលប្រើរួមគ្នា ជាមួយនឹងបច្ចេកវិទ្យាដ៏ល្អបំផុត។ ATP 38 គឺជាឧបករណ៍ ដែលផលិត នៅក្នុងប្រទេសស្វីស តាមរយៈបច្ចេកវិទ្យារបស់អង្គ-ការណាសា (NASA) ។ ឧបករណ៍នេះ ប្រើពន្លឺដើម្បីព្យាបាលស្បែក ខ្លួន និងសុខភាព។
--រហ័ស មិនចាំបាច់វះកាត់ និង គ្មានការឈឺចាប់ដោយមិនប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃរាងកាយ។--
. ១. វ័យរបស់ស្បែក និងផលវិបាក
តើវ័យរបស់ស្បែកមានការប្រែប្រួលយ៉ាងណា?
· នៅពេលយើងចាស់បន្ដិចហើយនោះ សមាសភាគរបស់ស្បែក ជាពិសេស គឺ Collagen ប្រូតេអ៊ីន និងអ៊ីឡាស្ទីនរបស់ស្បែកមានការថយចុះ ដែលធ្វើឱ្យស្បែកលេចចេញនូវភាពជ្រីវជ្រួញ។ ការធ្លាក់ចុះនូវ Collagen និងអ៊ីឡាស្ទីន ដែលបណ្ដាលមក ការប៉ះនឹងពន្លឺព្រះអាទិត្យ និងទំនាញស្បែក អាចធ្វើឱ្យស្បែកយារធ្លាក់។ កត្ដាដទៃទៀតដូចជា ភាពតានតឹង ភាពកខ្វក់ សារធាតុគីមី ផ្សែងបារី និងគ្រឿងស្រវឹង បង្កើននូវការធ្លាក់ចុះនៃប្រូតេអ៊ីនរបស់ស្បែក។
តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត?
· នៅពេលស្បែកចាស់ កោសិកាចាប់ផ្ដើមផលិតចេញនូវរ៉ាឌីកាល់សេរីច្រើន ដែលជាម៉ូលីគុលអ៊ីកស៊ីសែនគ្មានស្ថេរភាព។
· ស្ថិតក្រោមកាលៈទេសៈដ៏ល្អ រ៉ាឌីកាល់សេរីទាំងនេះ ត្រូវបានកម្ចាត់ចោល ដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលកើតចេញពីធម្មជាតិ នៅក្នុងជាលិកាស្បែក។
· ទោះយ៉ាងណា សារធាតុប្រឆាំងអុកស៊ីតកម្ម មានការផ្គត់ផ្គង់រយៈពេលខ្លី នៅក្នុងកោសិកាស្បែកចាស់។ ដូច្នេះការកើនឡើងបរិមាណរ៉ាឌីកាល់សេរី ដំណើរការទៅដោយគ្មានការត្រូតពិនិត្យ ដែលបណ្តាលឱ្យមានការអន្ដរាយ ដល់ ភ្នាសកោសិកា ប្រូតេអ៊ីន និងសូម្បីតែ DNA។
· នៅទីបំផុត រ៉ាឌីកាល់សេរីបំបែកស្រទាប់កូឡាជែនរបស់ស្បែក និងបញ្ចេញសារធាតុគីមី ដែលបង្កឱ្យមានការរលាក នៅក្នុងស្បែក។
តើឧបករណ៍ ATP-38 អាចជួយស្បែកប្រឆាំងនឹងភាពចាស់បាន ឬទេ?
· ប្រាកដជាបាន! ឧបករណ៍ ATP 38 ត្រូវបានរចនាដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងៗគ្នាជាច្រើនទៀត ដែលអនុញ្ញាតឱ្យឧបករណ៍នេះ មានវិសាលភាពធំធេង ក្នុងការព្យាបាលស្បែក។
. ២. ការព្យាបាល ដោយពន្លឺ ATP-38
អ្វីជាការព្យាបាល ដោយពន្លឺ ATP-38?
បច្ចេកវិទ្យា ATP38® ត្រូវបានផ្អែកលើការបង្កើតយ៉ាងជាក់ស្ដែង ដែលរួមបញ្ចូលគ្នារវាងពន្លឺ និងអ៊ីនហ្វ្រារ៉េដ ដែលអាចមើលឃើញ ជាមួយនឹងរលកចំនួន ៨ ។
ទម្រង់ថាមពល ដែលត្រូវបានគេឱ្យឈ្មោះថា Photons (ពន្លឺ) ជ្រៀតចូលជ្រៅ ទៅក្នុងស្បែក ដោយជួសជុលកោសិកា និងជាលិកាខូច។ វាគឺជាការព្យាបាល ដោយមិនឆ្លងកាត់ការវះកាត់ និងមិនប្រើឱសថ។
តើឧបករណ៍ ATP-38 មានប្រសិទ្ធភាពធ្វើឱ្យស្បែកប្រសើរឡើងវិញ ដោយរបៀបណា?
ការធ្វើមេតាបូលិករបស់កោសិកា គឺត្រូវបានបង្កើនយ៉ាងល្អប្រសើរ មានន័យថា កោសិកាស្បែក អាចរីកលូតលាស់ឡើងវិញ និងល្អប្រសើរឡើងវិញ ក្នុងអត្រាខ្ពស់បំផុត ដែលធ្វើឱ្យពេលវេលានៃការព្យាបាល មានប្រសិទ្ធភាពខ្ពស់។
ថាមពលពន្លឺ ភ្ញោចដល់កោសិកាស្បែក ដែលបង្កើនការផលិតចេញ collagen និងអ៊ីឡាស្ទីន ។ ស្នាមជ្រីវជ្រួញ ត្រូវបានបំពេញ និងធ្វើឱ្យរលោង ខណៈការយារធ្លាក់ស្បែក ត្រូវបានកាត់បន្ថយ។
ការផ្គត់ផ្គង់អុកស៊ីសែននិងសារធាតុចិញ្ចឹម ទៅឱ្យកោសិកាស្បែក ត្រូវបានកើនឡើង ដោយ អនុញ្ញាតឱ្យសារធាតុប្រឆាំងនឹងអុកស៊ីតកម្មធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងស្រូបយកការរលាក។
៣. លទ្ធផលនៃការព្យាបាលដោយ ATP-38
តើវាមានប្រសិទ្ធភាព ឬទេ?
មែនហើយ! ការព្យាបាលដោយពន្លឺ ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងវិទ្យាសាស្រ្ត និងឱសថ។ ការធ្វើតេស្តវេជ្ជសាស្រ្ដ ត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយ។
ពន្លឺភ្លើងក្រហម និងអ៊ីនហ្វ្រារ៉េដ ដែលអាចមើលឃើញ ត្រូវបានបង្ហាញឱ្យឃើញនូវការផ្លាស់ប្ដូរមានប្រសិទ្ធភាពជាវិជ្ជមាន នៅកម្រិតកោសិកាមួយ។
ការសិក្សាក្នុងមន្ទីរពិសោធន៍ បានបង្ហាញថា កោសិកាស្បែក នឹងរីកលូតលាស់លឿនរហូតដល់ ១៥០-២០០ ភាគរយ នៅពេល ដែលត្រូវបានប៉ះពាល់ ទៅនឹងរលកជាក់លាក់នៃពន្លឺ។
តើការព្យាបាលដោយវិធីនេះ មានសុវត្ថិភាពឬទេ?
ការព្យាបាលនេះ មានសុវត្ថិភាព និងប្រសិទ្ធិភាព ដោយមិនបាច់ប្រើពេលវេលាឱ្យជាសះស្បើយ មិនឆ្លងកាត់ការវះកាត់ គ្មានផលប៉ះពាល់ គ្មានមនុស្សរិះគន់ និងពុំមានការឈឺចាប់។
តើការព្យាបាលប៉ះពាល់អារម្មណ៍ ឬទេ?
មិនប៉ះពាល់ទេ! ខណៈធ្វើការព្យាបាលត្រង់ផ្ទៃមុខ គ្រូពេទ្យជំនាញរបស់យើង នឹងអនុវត្តការសម្អាតស្បែករបស់អ្នក បានយ៉ាងត្រឹមត្រូវ មុនពេលអ្នកត្រូវប៉ះពាល់ទៅនឹងម៉ូឌុលពន្លឺ LED ។ វានឹងមិនបង្កការរំខានដល់អារម្មណ៍ អំឡុងពេលព្យាបាលនោះទេ ហើយវាត្រូវបានគេដឹងថា ឆាប់ធូរស្រាលខ្លាំងណាស់។
តើនឹងមានការព្យាបាលផ្ទៃមុខណាមួយផ្សេងទៀត មុនពេលអនុវត្ដការព្យាបាល ដោយពន្លឺនៃឧបករណ៍ ATP-38 ឬទេ ?
មែនហើយ ប្រសិទ្ធភាពនៃការព្យាបាលដោយពន្លឺ អាចនឹងនឹងមានប្រសិទ្ធភាពប្រសើរឡើង ដោយដោយប្រើឧបករណ៍ Micro-Dermabrasion មុនពេលការព្យាបាលដោយពន្លឺ។
ឧបករណ៍ Micro-Dermabrasion
ឧបករណ៍នេះ មានប្រសិទ្ធភាពកាត់បន្ថយស្នាមជ្រីវជ្រួញផ្សេងៗ ស្នាមជ្រួញកន្ទុយភ្នែក សម្លាកដោយសារមុន និងស្នាមជាំ។ ការព្យាបាលដោយឧបករណ៍ Micro-Dermabrasion គឺជាវិធីព្យាបាលដោយមិនប្រើគីមី និងមិនឆ្លងកាត់ការវះកាត់ ដែលប្រើការបាញ់ Spray ពីមីក្រូគ្រីស្ដាល់ ដើម្បីជម្រុះចោលស្រទាប់ខាងក្រៅនៃកោសិកាស្បែកខូច។ វិធីនេះ លើកកម្ពស់ការផលិតចេញ ស្រទាប់ខាងក្រោមថ្មីនៃកោសិកាស្បែក ព្រមទាំងផលិតចេញ Collagen និងអ៊ីឡាស្ទិនកម្រិតខ្ពស់។
សម្រេចមកវិញហើយ នូវភាពទន់រលោងរបស់ស្បែក ដែលអ្នករង់ចាំ។ ការព្យាបាលនេះ មានសុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ និងមានផាសុកភាព។ សូមកុំរង់ចាំយូរ ហើយងាកមករកសម្រស់ដ៏ស្រស់ត្រកាលផ្នែកខាងក្នុងរបស់អ្នក នៅថ្ងៃនេះ។
. ៤. ការព្យាបាលដោយ Micro-Peeling
យើងផ្តល់ជូននូវការសម្អាតស្បែកដោយប្រើត្បូងគ្រីស្តាល់(Crystal) និងពន្លឺក្នុងប្រព័ន្ធតែមួយ។
ចំពោះការសម្អាតស្បែក៖ តាមរយៈការប្រើឧបករណ៍ពិសេស ដែលភ្ជាប់ដោយត្បូងពេជ្រនោះ យើងនឹងដាក់ថ្នមៗនៅលើផ្ទៃមុខរបស់អ្នកដើម្បីសម្អាតស្បែក។ លទ្ធផលរបស់វា គឺធ្វើឲ្យស្បែកកាន់តែភ្លឺរលោង និងក្មេងជាងវ័យ។ ការសម្អាតប្រភេទនេះ គឺជាវិធីដ៏ពេញនិយម និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើឲ្យស្បែកស្រស់ស្អាត និងកាត់បន្ថយស្នាមប្រហោង និងអាចម៍រុយ។
ការព្យាបាលដោយ Micro-Peeling ជួយ៖
· លើកកម្ពស់ស្បែកឱ្យភ្លឺរលោង និងស្រស់ស្អាត
· កាត់បន្ថយ ឬលុបបំបាត់ស្នាមដោយសារអាយុ ស្នាមជ្រួញ និងស្នាមជាំខ្លាំង
· កាត់បន្ថយស្នាមប្រហោង
· ដោះស្រាយបញ្ហាជ្រួញ
· ពង្រឹងការផលិតកូឡាជីន (collagen) និងអ៊ីឡាស្ទីនដើម្បីធ្វើឲ្យស្បែកកាន់តែទន់ល្មើយ
· បំបាត់បញ្ហាស្បែកកើតមុន
MICRO PEELING TREATMENT
Non-Invasive Facial Procedure