ការព្យាបាល
កាំរស្មីឡាស៊ែ ជួយពង្រឹងកូឡាជីន (collagen) ដែលនៅក្រោមស្បែក។ ការព្យាបាលដោយ Revlite គឺជាបច្ចេកវិទ្យាថ្មី ដែលព្យាបាលស្បែកដោយគ្មានការឈឺចាប់ និងដូចធម្មជាតិ ។
--ទទួលបានរូបរាងដ៏ទាក់ទាញ ដោយមិនបាច់វះកាត់។--
. ១. ការព្យាបាលបញ្ហាជាំធ្ងន់ធ្ងរ
ស្បែករបស់មនុស្សផ្ទុកដោយកោសិកាពណ៌ ដែលផលិតជាតិមេឡានីន ជាសារធាតុគីមីម្យ៉ាង ដែលមានតួនាទីផលិតពណ៌ស្បែក។ ដោយសារមានជាតិមេឡានីនច្រើនពេក នោះវានឹងបង្កទៅជាអាចម៍រុយ និងបញ្ហាជាំដោយសារអាយុ។ បញ្ហាជាំលើស្បែកខ្លាំងបែបនេះ បណ្តាលមកពីកម្តៅថ្ងៃខ្លាំង ការប៉ះទង្គិចលើស្បែក ឬបណ្តាលមកពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំផ្សេងៗ។ ដោយសារតែបញ្ហាជាំខ្លាំងនៅលើស្បែកនេះ មិនមែនជាបញ្ហាវេជ្ជសាស្រ្ដធ្ងន់ធ្ងរនោះ ដូច្នេះហើយអ្នកអាចស្វែងរកការព្យាបាលតាមវិធីកែសម្ផស្សក៏បាន។
ការព្យាបាលបញ្ហាជាំធ្ងន់ធ្ងរនេះអាចជួយបាន៖
- ជួយឲ្យស្បែករបស់អ្នកកាន់តែស្រស់ស្អាត និង មើលទៅក្មេងជាងវ័យ
- កាត់បន្ថយ ឬ លុបបំបាត់ស្នាមជាំដោយសារវ័យ បញ្ហាអាចម៍រុយ និង ស្បែកជាំខ្លាំង
ការព្យាបាលបញ្ហាជាំធ្ងន់ធ្ងរ
. ២. ស្លាកស្នាមដោយសារមុន/ស្នាមមុននៅលើផ្ទៃមុខ
មុននៅត្រង់នេះមួយ ត្រង់នោះមួយ គឺជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែបើមុនជាច្រើនកើតឡើងផ្តុំគ្នា គឺវាជាបញ្ហា ដែលមិនអាចមើលរំលង។ មូលហេតុ ដែលបណ្តាលឲ្យកើតមុនមានច្រើនយ៉ាង ប៉ុន្ដែមូលហេតុភាគច្រើន គឺបណ្តាលមកពីបញ្ហាអម៉ូន ឬក៏បញ្ហាអតុល្យភាព នៅក្នុងពោះវៀន។
ការព្យាបាលអាចជួយបានដូចជា៖
- កាត់បន្ថយមុន
- កាត់បន្ថយ ឬលុបបំបាត់ស្នាមមុន
- ធ្វើឲ្យស្បែក ដែលធ្លាប់កើតមុនភ្លឺថ្លាឡើងវិញ
- ជួយឲ្យផ្ទៃមុខរលោងស្អាត
ស្លាកស្នាមដោយសារមុន/ស្នាមមុននៅលើផ្ទៃមុខ
. ៣. កាត់បន្ថយស្នាមជាំដោយសារវ័យ ពន្លឺព្រះអាទិត្យ និងបញ្ហាពណ៌ស្បែកគ្មានតុល្យភាព
ស្នាមជាំ គឺមានពណ៌ត្នោត ខ្មៅ និងពណ៌លឿង ដែលកើតឡើង នៅលើបរិវេណ ក ដៃ និង មុខ។ បញ្ហាទាំងនេះកើតឡើង ដោយសារតែពន្លឺថ្ងៃ ហើយជាពិសេស វាកើតឡើង នៅពេលអ្នកឈានដល់វ័យ ៤០ឆ្នាំ ប្លាយ។ បញ្ហាជាំដោយសារវ័យនេះ គឺមិនបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ ដូច្នេះហើយ លោកអ្នក មិនចាំបាច់ ស្វែងរកការព្យាបាលក៏បាន។ ប៉ុន្តែ វាអាចបង្ហាញច្បាស់ អំពីវ័យរបស់អ្នក ដូច្នេះហើយបានជាបុរស ស្រ្ដីភាគច្រើនចង់ដោះស្រាយបញ្ហានេះ ដើម្បីធ្វើឲ្យសម្រស់ស្រស់ស្អាតឡើងវិញ។ អ្នកអាចលុបបំបាត់បញ្ហានេះ តាមរយៈការព្យាបាលប្រកបដោយវិជ្ជាជីវៈ។
ការព្យាបាលអាចជួយបាន៖
- ជួយឲ្យស្បែកភ្លឺរលោង និង ស្រស់ស្អាត
- កាត់បន្ថយ ឬ ក៏លុបបំបាត់ស្នាមជាំដោយសារវ័យ ស្នាមជ្រួញ និង ស្នាមជាំខ្លាំង
- កាត់បន្ថយស្នាមប្រហោង
កាត់បន្ថយភាពជ្រីវជ្រួញ
. ៤. កាត់បន្ថយស្នាមជ្រីវជ្រួញ
ជាទូទៅមនុស្សតែងគិតថា ស្នាមជ្រីវជ្រួញ គឺជាលក្ខណៈតែមួយ ដែលកើតមានចំពោះមនុស្សគ្រប់គ្នា។ ប៉ុន្តែស្នាមជ្រួញ គឺមានលក្ខណៈផ្សេងៗពីគ្នា ពោលគឺស្នាមជ្រួញកើតមាន ដោយសារតែកត្ដាអាយុ និងស្នាមជ្រួញដោយសារតែចលនា នៅលើផ្ទៃមុខ។ ស្នាមជ្រួញដោយសារចលនា នៅលើផ្ទៃមុខ គឺកើតឡើង នៅពេលដែលអ្នកញញឹម ឬសើចជាដើម។ ចំណែកស្នាមជ្រួញ ដោយសារវ័យវិញ គឺកើតឡើង នៅពេលដែលអ្នកមានវ័យកាន់តែចាស់។ ប៉ុន្ដែយ៉ាងណាក៏ដោយ ស្នាមជ្រួញ វាកើតឡើងដោយសារតែកង្វះការផលិត កូឡាជីន (collagen) (នៅពេលអ្នកមានវ័យកាន់តែចាស់) និងជាពិសេស អ្នកដែលមានស្បែកស្ងួត។
ការព្យាបាលអាចជួយបាន៖
- កាត់បន្ថយស្នាមជ្រួញ (ស្នាមជ្រួញដោយសារចលនាលើផ្ទៃមុខ)
- ធ្វើឲ្យស្បែកកាន់តែក្មេងជាងវ័យ និងស្រស់ស្អាត
- កាត់បន្ថយស្នាមជ្រួញដោយសារវ័យ
EYES LIFTING TREATMENT
Non-Invasive Facial Procedure