ការវះកាត់ត្របកភ្នែកពីរជាន់

ក. វិធីសាស្រ្ដដេរថ្នរបង្កប់ (non-incision)

ការ​បង្កើត​ត្របក​ភ្នែកពី​រជាន់ ដោយ​មិនចាំ​បាច់វះ​កាត់ស្បែកធំ​ព្រោះ​ធ្វើ​ឡើង​តាម​រយៈ​ប្រហោង​តូចៗ​ប៉ុណ្ណោះ។​ទទួលបាន​ត្របក​ភ្នែក​យ៉ាង​ស្រស់ស្អាត​បែបធម្មជាតិ​ ដោយគ្មានស្នាម​។​ កំណត់​​​​រូបរាង​ភ្នែកតាមរយៈ​វិធីសាស្រ្ត​ដេរថ្នេរបង្កប់​។

វិធីសាស្រ្តវះកាត់

ការវះកាត់ត្របកភ្នែកពីរជាន់ដោយប្រើចេស (អម្បោះ) បញ្ចូល​ទៅ​ក្នុង​ប្រហោង​សាច់​ទំហំ​មួយ​មីលីម៉ែត្រ ​ហើយបង្កប់វានៅក្នុងខ្សែត្របកភ្នែក។


មុនពេលវះកាត់

ចោះប្រហោង

ទាញត្របកភ្នែក

បង្កើតត្របកភ្នែកពីរជាន់

 

លក្ខណ្ឌនានា ដែលស័ក្ដិសមបំផុតសម្រាប់ទទួលការវះកាត់មានដូចជា៖

  • ប្រសិនបើអ្នក មិនមានត្របកភ្នែកពីរជាន់
  • ប្រសិនបើត្របកភ្នែកពីរជាន់របស់អ្នក មិនស្មើគ្នា ឬមិនស៊ីគ្នា
  • ប្រសិនបើអ្នក មានត្របកភ្នែកស្តើង ហើយមានជាលិកាខ្លាញ់តិច
  • ប្រសិនបើអ្នកមានត្របកភ្នែកពីរជាន់តែម្ខាង
  • ហើយប្រសិនបើអ្នកចង់បានត្របកភ្នែកពីរជាន់បែបធម្មជាតិ

ខ. វិធីសាស្រ្ដវះកាត់តិចតួច ឬដោយផ្នែក

វាជាវិធីសាស្រ្ត ដែលរួម​បញ្ចូល​គ្នា​រវាង​ចំណុចល្អនៃការវះកាត់​ និង​ការមិន​វះកាត់​ដើម្បី​បង្កើត​ឲ្យ​មាន​ត្របកភ្នែកពីរជាន់ដ៏ស្រស់ស្អាតបែបធម្មជាតិ និងបានយូរអង្វែង។

វិធីសាស្រ្ដវះកាត់

ធ្វើ​ឲ្យ​មាន​ត្របក​ភ្នែកពីរជាន់ ​តាម​រយៈ​ផ្នត់​ដោយការដេរ ​បន្ទាប់​ពីយក​ចេញ​នូវសាច់​ដុំ​ ឬ ចំណុច​ដែលធាត់ចេញ តាមរយៈការវះកាត់តិចតួច។

 

  • មុនពេលវះកាត់

    វះកាត់

    ការយកចេញ

    ដេរ

    ក្រោយការវះកាត់

           

លក្ខណ្ឌដែលស័ក្ដិសមបំផុតគឺ៖

  • ប្រសិនបើអ្នកចង់បានត្របកភ្នែកពីរជាន់ខ្លាំង
  • ប្រសិន​បើវិធីសាស្រ្តដេរ​ មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើត​ឲ្យ​មាន​ត្រប​ក​ភ្នែក​ពីរជាន់​ ដោយ​សារ​តែសាច់ដុំ ឬចំណុចធាត់ច្រើនពេក
  • ប្រសិនបើអ្នកបានប្រើវិធីសាស្រ្តដេរថ្នេរបង្កប់ហើយ តែបរាជ័យ

 

 

គ. វិធីសាស្រ្ដដោយការវះកាត់:

 

ប​ង្កើតឲ្យមានត្របកភ្នែកពីរជាន់ ដោយការវះកាត់ និងយកចេញនូវស្បែក សាច់ធាត់ និង សាច់ដុំ។ វិធី​សាស្រ្ត​ដោយ​ប្រើ​ការ​វះកាត់នេះ​ គឺជា​មានលក្ខណៈ​យូរអង្វែង​ និងអាចវះ​កាត់​ព្រមគ្នា​ ជាមួយនឹង​វិធីផ្សេង​បន្ថែមទៀត ​ដូចជា​ ការ​ព្យាបាលបញ្ហាធ្លាក់ត្របក់ភ្នែក កម្ចាត់ភាពធាត់ និង កម្ចាត់ស្បែកយា ដែលធ្វើឲ្យបរិវេណភ្នែកកាន់តែស្រស់ស្អាត។

លើសពីនេះទៀត ស្លាកស្នាមមិនត្រូវបានមើលឃើញនោះទេ  ដែលធ្វើឱ្យសម្រេចលទ្ធផលបែបធម្មជាតិ ដោយ​វេជ្ជ​បណ្ឌិតឯកទេស ដែលមានបទពិសោធន៍វះកាត់ច្បាស់លាស់។

វិធីសាស្រ្ដវះកាត់

វះកាត់ស្បែក នៅចំណុច ដែលចង់បានត្របកភ្នែកពីរជាន់ ហើយអាចយកចេញនូវចំណុច ដែល​ធាត់ ក៏​ដូច​ជា​សាច់​ដុំ​ ហើយបន្ទាប់មក ត្រូវដេរចំណុច ដែលវះកាត់។

មុនពេលវះកាត់

វះកាត់

យកចេញ

ដេរ

ក្រោយការវះកាត់

 

លក្ខណ្ឌដែលស័ក្ដិសមបំផុតគឺ៖

  • ប្រសិនបើអ្នកចង់បានត្របកភ្នែកពីរជាន់យូរអង្វែង ឬអចិន្ត្រៃយ៍
  • ប្រសិនបើអ្នក មានសភាពធាត់ខ្លាំង នៅបរិវេណត្របកភ្នែក
  • ប្រសិនបើអ្នក មានបញ្ហាត្របកភ្នែកធ្លាក់
  • ប្រសិនបើអ្នកមានការវះកាត់ត្របកភ្នែកពីមុនមក

 

 


 

Surgical Facial Procedure

Double Eyelid Surgery


Create double eyelid crease by incision and remove tissues such as skin, fat, and muscle.Incision method is permanent and possible...

Anti-Aging Eyelid Surgery


Customized brow lift by analyzing eye an brow shape to make maximized effect. Removing sagging skin on the eyelid by incision...

Rhinoplasty


Bridgeplasty: designed just right for your face: natural and high ideal height in balance with the tip.Tip Plasty: Base of the...

 

For more information

015 234 589(Eng)

086 683 234(Kh) 


Open everyday: 9am - 7pm