BEAUTY BLOG

ចង់ឱ្យស្បែកតឹងណែនបែបធម្មជាតិ សាកវិធីទាំងនេះមើល៎

បច្ចប្បុន្ន   មានផលិតផល និងបច្ចេកទេសជាច្រើន ដែលអះអាងថា  មានប្រសិទ្ធភាពកាត់បន្ថយស្បែកជ្រាយ និងជំរុញឱ្យស្បែកតឹងណែន ។  ទោះជាយ៉ាងនេះក្ដី ក៏យើងនៅមានជម្រើសផ្សេងទៀត សម្រាប់បុរស្រ្ដីណា ដែលចង់ជៀសវាងវិធីសាស្រ្ដកែសម្ផស្សតាមបែបទូទៅ ។

 

 

១. ធ្វើលំហាត់ប្រាណជាប្រចាំ

ការធ្វើលំបាត់ប្រាណ ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព និងជំរុញឱ្យស្បែកមានសុខភាពល្អទៀតផង ។ វិធីដ៏ប្រសើរបំផុត ដើម្បីបន្ដឹងស្បែករបស់អ្នកឱ្យតឹងណែនតាមបែបធម្មជាតិ គឺត្រូវធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ។ រាងកាយសកម្ម ជួយប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់ និងបង្កើតបានជាសាច់ដុំរឹងមាំ ។ ប្រសិទ្ធភាពទាំងនេះ ផ្ដល់អត្ថប្រយោជន៍ក្នុងការរក្សាស្បែករបស់អ្នកឱ្យតឹងណែន និងការពារមិនឱ្យស្បែកជ្រីវជ្រួញមុនអាយុ ។

 

២. ម៉ាស្សាស្បែករបស់អ្នកឱ្យតឹងណែនបែបធម្មជាតិ

ការម៉ាស្សាស្បែករបស់អ្នកជាប្រចាំ អាចជួយឱ្យស្បែករបស់អ្នកតឹងណែនតាមបែបធម្មជាតិ ពីព្រោះការម៉ាស្សា ធ្វើឱ្យលំហូរឈាមមានភាពសកម្មឡើងវិញ និងជួយរក្សាជាលិកាស្បែករបស់អ្នកឱ្យស្ថិតនៅក្នុងលក្ខខណ្ឌមួយល្អប្រសើរបំផុត ។

យោងតាមការសិក្សាស្រាវជ្រាវមួយ បានឱ្យដឹងថា ការម៉ាស្សាជាមួយនឹងឧបករណ៍ម៉ាស្សា មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងស្បែកចាស់ ជាងការប្រើក្រែមប្រឆាំងភាពជ្រីវជ្រួញទៅទៀត ។  មិនតែប៉ុណ្ណោះ  អ្នកក៏អាចម៉ាស្សាស្បែករបស់អ្នកជាមួយប្រេង Essential, Toners, ឬ​ក៏ឡេបានដែរ។  ហើយអ្វីដែលសំខាន់នោះអ្នកមិនអាចឃើញលទ្ធផលក្នុងពេលមួយយប់បានទេ អ្នកត្រូវរក្សាការធ្វើបែបនេះរហូតឃើញលទ្ធផល។

 

. ញាំទឹកអោយបានច្រើន

ជាតិទឹក ក្នុងរាងកាយគ្រប់គ្រាន់ មានប្រសិទ្ធភាពទប់ស្កាត់ស្នាមជ្រីវជ្រួញ និងជួយឱ្យស្បែកមានសភាពស្រស់ថ្លា ។ ដូចនេះ ដើម្បីថែរក្សាស្បែករបស់អ្នកឱ្យតឹងណែនតាមបែបធម្មជាតិ អ្នកត្រូវប្រាកដថា អ្នកទទួលទានទឹក និងភេសជ្ជៈ ដែលល្អសម្រាប់សុខភាពបានគ្រប់គ្រាន់។

ជាទូទៅ អ្នកឯកទេសណែនាំឱ្យទទួលទានទឹកឱ្យបាន ២ លីត្រ ឬ ៦ទៅ ៨ កែវក្នុងមួយថ្ងៃ។ ដើម្បីទទួលបានអត្ថប្រយោជន៍ យើងខ្ញុំសូមណែនាំអ្នក អោយទទួលទានទឹក នៅពេលមិនទាន់ទទួលទានអាហារ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន បើអ្នកទទួលទានវា ជាមួយទឹកក្រូចឆ្មារ។

 

. ទទួលអាហារសម្បូរសារធាតុចិញ្ចឹមឱ្យបានត្រឹមត្រូវ

អ្នកប្រហែលជាធ្លាប់លឺសុភាសិតមួយថា”អ្នកគឺជាអ្វី ដែលអ្នកកំពុងញាំ”។​ វាមិនខុសពីការពិតប៉ុន្មាននោះទេ។​ បើទោះបីជាមនុស្សជាច្រើនបានមើលរំលងពីកត្ដាសំខាន់នេះក្ដី ក៏ប្រភេទអាហារសម្បូរសារធាតុចិញ្ចឹមនេះ នៅតែជាសារធាតុដ៏សំខាន់ក្នុងការធ្វើឱ្យស្បែកតឹងណែន និងប្រយុទ្ធប្រឆាំងភាពជ្រីវជ្រួញ ។​ វីតាមីន សារធាតុរ៉ែ​ ប្រូតេអ៊ីន ព្រមទាំងសារធាតុប្រឆាំងអុកស៊ីដកម្ម អាចធានាបាននូវការទប់ស្កាត់រាល់ផលប៉ះពាល់អវិជ្ជមាននៃអុកស៊ីតកម្ម ដែលកើតមកពីភាពតានតឹង ។

ដូចនេះអ្នកត្រូវបរិភោគអាហារ ដែលសម្បូរដោយសារធាតុចិញ្ចឹមដូចខាងក្រោម:

  • ផ្លែឈើ និងបន្លែស្រស់ៗ
  • ត្រី និងសាច់ដែលគ្មានខ្លាញ់
  • គ្រាប់ផ្លែឈើ
  • ទឹក និងភេសជ្ជៈឆុង
  • ធញ្ញជាតិ និងសណ្ដែកកួ

 

អត្ថបទ៖ សារ៉ាត

ប្រភព៖ steptohealth