៣. ញាំទឹកអោយបានច្រើន
ជាតិទឹក ក្នុងរាងកាយគ្រប់គ្រាន់ មានប្រសិទ្ធភាពទប់ស្កាត់ស្នាមជ្រីវជ្រួញ និងជួយឱ្យស្បែកមានសភាពស្រស់ថ្លា ។ ដូចនេះ ដើម្បីថែរក្សាស្បែករបស់អ្នកឱ្យតឹងណែនតាមបែបធម្មជាតិ អ្នកត្រូវប្រាកដថា អ្នកទទួលទានទឹក និងភេសជ្ជៈ ដែលល្អសម្រាប់សុខភាពបានគ្រប់គ្រាន់។
ជាទូទៅ អ្នកឯកទេសណែនាំឱ្យទទួលទានទឹកឱ្យបាន ២ លីត្រ ឬ ៦ទៅ ៨ កែវក្នុងមួយថ្ងៃ។ ដើម្បីទទួលបានអត្ថប្រយោជន៍ យើងខ្ញុំសូមណែនាំអ្នក អោយទទួលទានទឹក នៅពេលមិនទាន់ទទួលទានអាហារ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន បើអ្នកទទួលទានវា ជាមួយទឹកក្រូចឆ្មារ។
៤. ទទួលអាហារសម្បូរសារធាតុចិញ្ចឹមឱ្យបានត្រឹមត្រូវ
អ្នកប្រហែលជាធ្លាប់លឺសុភាសិតមួយថា”អ្នកគឺជាអ្វី ដែលអ្នកកំពុងញាំ”។ វាមិនខុសពីការពិតប៉ុន្មាននោះទេ។ បើទោះបីជាមនុស្សជាច្រើនបានមើលរំលងពីកត្ដាសំខាន់នេះក្ដី ក៏ប្រភេទអាហារសម្បូរសារធាតុចិញ្ចឹមនេះ នៅតែជាសារធាតុដ៏សំខាន់ក្នុងការធ្វើឱ្យស្បែកតឹងណែន និងប្រយុទ្ធប្រឆាំងភាពជ្រីវជ្រួញ ។ វីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន ព្រមទាំងសារធាតុប្រឆាំងអុកស៊ីដកម្ម អាចធានាបាននូវការទប់ស្កាត់រាល់ផលប៉ះពាល់អវិជ្ជមាននៃអុកស៊ីតកម្ម ដែលកើតមកពីភាពតានតឹង ។
ដូចនេះអ្នកត្រូវបរិភោគអាហារ ដែលសម្បូរដោយសារធាតុចិញ្ចឹមដូចខាងក្រោម:
-
ផ្លែឈើ និងបន្លែស្រស់ៗ
-
ត្រី និងសាច់ដែលគ្មានខ្លាញ់
-
គ្រាប់ផ្លែឈើ
-
ទឹក និងភេសជ្ជៈឆុង
-
ធញ្ញជាតិ និងសណ្ដែកកួ
អត្ថបទ៖ សារ៉ាត
ប្រភព៖ steptohealth