មនុស្ស ៩ នាក់ ក្នុងចំណោម ១០ នាក់កំពុងជួបប្រទះអាការៈឈឺក្បាល។ មនុស្សម្នាក់ មានលក្ខណៈនៃអាការៈឈឺក្បាលផ្សេងៗគ្នា ដែលជួនកាលឈឺម្ដងៗ និងជួនកាលឈឺញឹកញាប់ ហើយអ្នកជំងឺមួយចំនួនចាប់ផ្ដើមពីអាការៈឈឺក្បាលតិចៗ រហូតដល់សភាពធ្ងន់ធ្ងរ ដែលករណីមួយចំនួន បណ្ដាលឱ្យកើតអាការៈក្អួតចង្អោរ។
ការសិក្សាស្រាវជ្រាវថ្មីមួយ បង្ហាញថា វិធីព្យាបាលដោយគក់ច្របាច់ និងម៉ាស្សា គឺជាជម្រើសដ៏មានប្រសិទ្ធភាពបំផុត សម្រាប់អាការៈឈឺក្បាលរបស់មនុស្សទាំងអស់ ជាពិសេសគឺអ្នកជំងឺ ដែលមានអាការៈឈឺក្បាលបណ្ដាលមកពីឈឺកញ្ចឹងក។
Chiropratic