នៅឯគ្លីនិកហ្វេសឡាញ យើងមានអត្រាជោគជ័យខ្ពស់ ក្នុងការព្យាបាលអាការៈឈឺជង្គង់ច្រើនប្រភេទខុសៗ គ្នា(ឬ ឈឺគន្លាក់ឆ្អឹង) ដោយសារជំងឺរលាកសន្លាក់ និងរបួសដោយសារការលេងកីឡា។
ប្រសិនបើសមាជិកណាមួយ នៃគ្រួសាររបស់លោកអ្នក មានអាការៈឈឺជង្គង់ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គុណភាពនៃការរស់នៅ ហើយសូម្បីតែដើរក្នុងរយៈចម្ងាយជិតៗ ក៏មានការឈឺចាប់ដែរ។
រលាកសន្លាក់ |
ឈឺគន្លាក់ឆ្អឹង |
ជំងឺរលាកខូចសន្លាក់ |
អាការៈឈឺចាប់ជាច្រើន ជាពិសេសឈឺជង្គង់ ដែលកើតមានចំពោះមនុស្សវ័យកណ្ដាល និងមនុស្សចាស់ តែងចាប់ផ្ដើមពីផ្នែកជើងមកមុន។ ជើងស្រុត និងបញ្ហាជើងដទៃទៀត អាចបង្កជាបញ្ហាទៅដល់ជង្គង់ ដែលនាំទៅរកអាការៈរលាក និងទ្រុធទ្រោម។ យើងព្យាបាលការឈឺចាប់គន្លាក់ឆ្អឹងបានយ៉ាងជោគជ័យរយៈពេលជាច្រើនឆ្នាំមកហើយ។ វេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញកាយវប្បកម្មរបស់យើង គឺជាអ្នកឯកទេសមកពីប្រទេសកូរ៉េ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការព្យាបាលជំងឺសន្លាក់៕
Chiropratic