នាពេលបច្ចុប្បន្ន មនុស្សប្រមាណជា ៨០ ភាគរយ កំពុងជួបប្រទះនូវអាការៈឈឺខ្នងផ្នែកខាងក្រោម ហើយបញ្ហានេះ កំពុងជះឥទ្ធិពលអវិជ្ជមាន ដល់ការរស់នៅរបស់មនុស្ស។ យើងខ្ញុំអាចព្យាបាលការឈឺចាប់ខ្នងផ្នែកខាងក្រោមនេះ ដោយប្រើវិធីសាស្រ្ដគក់ច្របាច់ និងម៉ាស្សា និងវិធីសាស្រ្ដព្យាបាលដោយការស្អំ ព្រមទាំងការកែសម្រួលរបៀបរស់នៅ។
ហ្វេសឡាញ គឺជាគ្លីនិកដំបូងគេ នៅកម្ពុជា ដែលប្រើវិធីសាស្រ្ដព្យាបាល និងការស្រាវជ្រាវថ្មីចុងក្រោយ។ យើងមាននូវអត្រាជោគជ័យ ក្នុងការព្យាបាលខ្ពស់បំផុត ដើម្បីជួយឱ្យអ្នកជំងឺទទួលបានប្រសិទ្ធភាព ក្នុងការព្យាលបញ្ហាឈឺចាប់ខ្នងផ្នែកខាងក្រោមនេះ ក៏សូម្បីតែ ក្រោយពេលអ្នកជំងឺបរាជ័យ ចំពោះវិធីសាស្រ្ដព្យាបាលដទៃទៀត ឬការវះកាត់។
ការព្យាបាល ដោយការគក់ច្រចាច់ និងម៉ាស្សា ត្រូវបានអ្នកជំនាញបង្ហាញឱ្យដឹងថា ជាវិធីសាស្រ្ដព្យាបាលដ៏មានប្រសិទ្ធភាពបំផុត ចំពោះអាការៈឈឺខ្នងផ្នែកខាងក្រោម។ យោងតាមការសិក្សាស្រាវជ្រាវមួយចំនួន បានឱ្យដឹងថា ការព្យាបាលដោយគក់ច្របាច់ និងម៉ាស្សានេះ ធ្វើឱ្យអាការៈជាសះស្បើយឆាប់រហ័ស សន្សំសំចៃថវិកា និងមានប្រសិទ្ធភាពយូរអង្វែង ជាងទម្រង់នៃការព្យាបាលដទៃទៀតដូចជា ការព្យាបាលដោយប្រើឱសថ ឬការវះកាត់។
នៅឯគ្លីនិកហ្វេសឡាញ យើងក៏រួមបញ្ចូលការព្យាបាលដោយការគក់ច្របាច់ និងម៉ាស្សា ជាមួយនឹងការព្យាបាលដោយការស្អំ និងការប្រឹក្សាបែបវិទ្យាសាស្រ្ដផងដែរ។ អ្នកជំងឺរបស់យើង តែងទទួលបានការជាសះស្បើយយូរអង្វែង ឬជាសះស្បើយជារៀងរហូត៕
Chiropratic