ការយល់ដឹងអំពីការថែទាំស្បែកដ៏ត្រឹមត្រូវ ក្រោយការលុបស្នាមសាក់

បុរសស្រ្ដីភាគច្រើននាពេលបច្ចុប្បន្ន ស្រឡាញ់ការសាក់រូបផ្សេងៗនៅបរិវេណស្បែក ដែលខ្លួនចង់បានដូចជា រូបមេអំបៅ រូបបេះដូង ឬរូបនិមិត្ដសញ្ញាពិសេសផ្សេងៗ ដើម្បីឱ្យមើលទៅមានភាពទាក់ទាញ ។ ប៉ុន្ដែពេលខ្លះ កាលៈទេសៈតម្រូវឱ្យបុរសស្រ្ដី ត្រូវសម្រេចចិត្ដលុបនូវស្នាមសាក់ទាំងនោះចេញតាមវិធីផ្សេងៗដូចជា លុបសាក់មុនពេលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដើម្បីឱ្យស្របនឹងវប្បធម៌ប្រទេសដទៃ លុបស្នាមសាក់មុនពិធីមង្គលការ ឬដោយសារតែពួកគេលែងចូលចិត្ដរូបសាក់នោះ។

ក្ដីបារម្ភក្នុងការលុបស្នាមសាក់ទាំងនោះ នឹងត្រូវបញ្ចប់ ដោយគ្រាន់តែលោកអ្នកអញ្ជើញមកទទួលការលុប និងព្យាបាលនៅគ្លីនិកកែសម្ផស្សហ្វេសឡាញ ។ ហ្វេសឡាញ បាននាំមកនូវម៉ាស៊ីនឡាស៊ែលុបស្នាមសាក់ PicosSure ទំនើបទាន់សម័យ​ ដែលអាចលុបបំបាត់ស្នាមសាក់បានយ៉ាងងាយមិនបន្សល់ស្លាកស្នាម ដោយមានការឈឺចាប់ និងស្នាមក្រហមតិចតួច ។ ទោះជាយ៉ាងណា ដោយសារតែអ្នកជំនាញ​ ត្រូវបាញ់ឡាស៊ែរដើម្បីលុបសាក់នោះ ដូច្នេះយើងត្រូវយកចិត្ដទុកដាក់ថែទាំកន្លែងព្យាបាលនោះ ដើម្បីឱ្យការលុបសាក់ទទួលបានប្រសិទ្ធភាពខ្ពស់ ។ អ្នកជំនាញរបស់ហ្វេសឡាញ ចែករំលែកចំណេះដឹងស្ដីពីតំហែទាំស្បែក ក្រោយការលុបសាក់ដូចខាងក្រោមនេះ ៖

 

គុណសម្បត្តិ ៖ លុបរូបសាក់ ដែលលោកអ្នក មិនពេញចិត្ត បានសម្រេចប្រកបដោយប្រសិទ្ធភាពខ្ពស់ ។  

បញ្ហាប្រឈម៖ ផ្លែ​ ស្នាម ឈឺ

តម្រូវការក្នុងការលុប៖ អ្នកជំនាញ ត្រូវការប្រើពេលក្នុងការលុប អាស្រ័យទៅលើរយៈពេលនៃការសាក់លើស្បែក និងទឹកថ្នាំ ដែលបានសាក់។ ហើយអ្នកជំនាញ នឹងប្រើផលិតផលបំបាត់រលាក លាបទៅលើស្បែករបស់អ្នកជំងឺ ។ 

ភាពពិសេសរបស់ម៉ាស៊ីន៖ ម៉ាស៊ីនឡាស៊ែរ Picosure មានប្រសិទ្ធភាពខ្ពស់ក្នុងការលុបស្នាមសាក់ ដែលមិនបង្កឱ្យមានស្លាកស្នាមនោះទេ ។ អ្នកជំនាញ នឹងដាក់ថ្នាំស្ពឹក ប្រើម៉ាស៊ីនខ្យល់ត្រជាក់ ដើម្បីជួយកាត់បន្ថយការឈឺចាប់ ព្រមទាំងធ្វើការតាមដាន និងផ្ដល់តំហែទាំ ក្រោយការព្យាបាល។

 

តំហែទាំក្រោយការបាញ់ឡាស៊ែបំបាត់ស្នាមសាក់ និងការរំពឹងទុកដែលអាចកើតមាន ៖

  • ភាពតានតឹង មានអារម្មណ៍ក្តៅ ក្រហាយស្បែក ដែលកើតមានឡើងប្រហែលមួយម៉ោង
  • ការហើម និងក្រហមលើស្បែកតិចៗ
  • ស្បែកអាចស្រអាប់ប្រហែល ៣ ទៅ ១០ ថ្ងៃក្រោយការព្យាបាល ប៉ុន្ដែវានឹងបាត់ទៅវិញដោយខ្លួនឯង

ប្រការគួរចៀសវាង៖

  • មិនត្រូវនៅក្រោមពន្លឺថ្ងៃ ក្នុងករណីមិនអាចចៀសបានត្រូវពាក់មួក ឬអាវក្រៅ

ប្រការដែលត្រូវធ្វើ៖

  • សម្អាតកន្លែងព្យាបាលដោយសាប៊ូ ដែលគ្មានជាតិកាត់
  • កុំត្រដុស ឬកេះខ្វាច ឬកោរ ប្រសិនបើមានក្រមរ
  • លាបក្រែមផ្តល់សំណើម Bioplacenton  សម្រាប់ស្បែកប្រតិកម្ម បើចាំបាច់
  • ប្រសិនបើមានរមាស់សូមលាប Triderm Len’oil
  • កុំត្រាំទឹកត្រង់កន្លែងដែលព្យាបាល

 

លោកអ្នកអាចស្វែងរកសេវាលុបសាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយម៉ាស៊ីនឡាស៊ែរ Picosure នៅគ្លីនិកហ្វេសឡាញ ដែលមានអាសយដ្ឋានផ្ទះលេខ  ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ, ទូរសព្ទលេខៈ 015 234 589(Eng)  /086 683 234(Kh), អ៊ីម៉ែលៈ sales@facelinecambodia.com