COSMETIC NEWS

វីតាមីន ៥ យ៉ាង ដែលអ្នកត្រូវការចាំបាច់ដើម្បីស្បែកមានសុខភាពល្អ

ស្បែក​​មាន​​សុខភាពល្អ ​​គឺ​សម្រេច​​​​​​បាន​ពីខាង​ក្នុងមក។​​ អ្វី ដែល​អ្នក​ជ្រើស​រើស​មក​ញ៉ាំ​ចូល​ក្នុង​ពោះ​របស់ ​អុ្នក​ នឹង​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ នៅ​លើ​ស្បែក​របស់អ្នក​។ ​របបអាហារ ​ដែល​ពោរពេញ​ទៅដោយ​អាហារច្នៃ​ តែងតែ​ធ្វើ​ឱ្យ​ស្បែក​របស់អ្នក​ មើល​ទៅ​ស្រអាប់​ ខ្លាញ់​ច្រើន​ និង​ខូច​សម្បុរ​។​ ប៉ុន្ដែ​រាងកាយ​រឹងមាំ​ ដែល​​សម្រេច​បាន​ពីចំណី​អាហារ​ដែលផ្ទុក​វីតាមីន​គ្រប់គ្រាន់​ស្របទៅ​តាមការ​ណែនាំ​របស់​អ្នក​ជំនាញ តែង​តែ​​​បង្ហាញ​ឱ្យ​ឃើញ​នូវ​រាងកាយ​ខាងក្រៅ​ ប្រកប​ដោយ​សុខភាព​ល្អជាង។​ តើ​វីតាមីន​អ្វីខ្លះ​ ដែល​អ្នក​ត្រូវ​ការ​​ចាំបាច់? តើ​វាមាន​ប្រសិទ្ធភាព​យ៉ាងណា​ចំពោះ​ស្បែក​របស់អ្នក​? ខាង​ក្រោម​នេះ​ គឺជាការ​បកស្រាយ​ខ្លឹម​សារ​មូលដ្ឋាន​ស្ដីពី​វីតាមីន​ និង​សុខភាពស្បែក៖

 

. ​វីតាមីន A​​បើនិយាយ​ដល់សារៈ​ប្រយោជន៍​ សម្រាប់​ការរក្សា​ និង​ជួសជុល​ជាលិកា​ស្បែក​សំខាន់ៗ​ វីតាមីន A ​គឺជា​សារធាតុ​ដ៏សំខាន់​ ​ដើម្បី​​​ជួយ​​ឱ្យ​ស្បែក​មាន​សុខភាពល្អ​។ ​ប្រសិនបើអ្នក ​មានវីតាមីនA​ មិនគ្រប់គ្រាន់ទេ​ ស្បែក​របស់​អ្នក​អាច​មាន​សភាព​ស្ងួត ​និងបែក​ស្រកា​។​ សូម​ទទួល​យក​នូវ​អត្ថប្រ​យោជន៍​នៃវីតាមីន A ​ជាប្រចាំថ្ងៃ​ ស្របតាម​ការណែនាំ​របស់​អ្នកជំនាញ​តាម​រយៈ​ទទួលទាន​អាហារល្អៗ​​ដូចជា​​ ដំឡូងឈ្វា​ ការ៉ុត​ និង​ប្រភេទ​បន្លែ​បៃតង​ក្រម៉ៅ។ ​យោ​ងតាម​ការសិក្សាស្រាវជ្រាវ​របស់វិទ្យាស្ថាន​​ជំងឺសើស្បែក​អាមេរិក​(American ​Academy ​of ​Dermatology) ​បានបង្ហាញ​ថា នៅ​ពេល​ត្រូវ​បានប្រើ​​នៅស្បែក​ ឡូសិន​ ដែល​មានផ្ទុក​វីតាមីន A ​អាច​ជួយ​គ្រប់គ្រង​ការ​កើត​មុន​ និង​កាត់​បន្ថយ​ស្នាមជ្រីវជ្រួញ​ ។

.​ វីតាមីន B Comple​x​៖ ​តាម​រយៈ​ការរកឃើញ ​នៅក្នុងប្រភេទ​អាហារ​ដូចជា ​ធញ្ញជាតិ​ បាយ​ ស៊ុត​ និងចេក​ វីតាមីន​ B Complex​ មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ និង ​Biotin​  ដែល​បង្កើត​បាន​ជាគ្រឹះ​​កោសិកា​ក្រចក​ ស្បែក​ និងសក់។​ វីតាមីន​ B Complex ​ត្រឹម​កម្រិត​តិចតួច នៅ​ក្នុង​របប​អាហារ​របស់អ្នក​ អាច​បង្ក​​ឱ្យ​កើត​ជំងឺ​សើស្បែក​ ឬជ្រុះសក់​។​ ក្រែម​ ឬឱសថ​សម្រាប់​លាបលើ​ដងខ្លួន​ ដែល​ផលិត​ជាមួយ​វីតាមីន B ​អាច​ធ្វើ​ឱ្យ​កោសិកា​ស្បែក​មាន​សំណើម​ភ្លាមៗ ​និង​ផ្ដល់​ឱ្យ​ស្បែក​នូវ​ភាព​ទន់រលោង​ ​និង​មាន​សុខភាពល្អ​​។ ​ការប្រើ​ក្រែម​ប្រភេទ​មួយ​ចំនួន ដែល​មាន​ផ្ទុក​វីតាមីន B ​ត្រូវ​បាន​អ្នក​ជំនាញ​បង្ហាញថា​ មាន​គុណ​សម្បត្ដិ​ប្រឆាំង​នឹងការរលាក​ និង​ធ្វើ​ឱ្យ​ស្បែក​ទន់រ​លោងស្អាត​។​

 

 

.​ វីតាមីន C​ ៖​ សូម​បំពេញ​របប​អាហារ​របស់​អ្នក​ជាមួយ​នឹង​ប្រភេទ​ផ្លែឈើជូរ ​បន្លែផ្លែ​ឈើ​ពណ៌បៃតង​ ផ្កាខាត់ណា​ និង​ម្ទេស​ផ្លោក ពីព្រោះ​បន្ថែ ​និងផ្លែឈើ​ទាំងអស់​នេះសម្បូរ​ទៅដោយ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ។​ វីតាមីន C​ ត្រូវបាន​គេ​ដឹង​ថា មានប្រសិទ្ធភាព​ប្រឆាំង​នឹង​អាការៈ​គ្រុន​ផ្ដាសាយ ​នៅពេល​​ប្រើ​ប្រាស់​វា​នៅ​លើស្បែក​ អាច​ជួយ​ដល់ការផលិត​ចេញនូវ ​Collagen​។ ​ម្យ៉ាងទៀត​ វីតាមីន​ C ​អាចកាត់​​បន្ថយ​ស្នាម​ជ្រីវជ្រួញ ​បង្កើន​ពណ៌ស្បែក​ និងកាត់បន្ថយ​គ្រោះថ្នាក់​ស្បែក​ ដែល​បណ្ដាល​មក​ពីពន្លឺព្រះ​​អាទិត្យ។ ​

 

 

.​ វីតាមីន​ E​៖ ​សូម​ប្រើ​វីតាមីន​ E ​នៅលើ​ស្បែករបស់អ្នក​ ដើម្បី​កាត់បន្ថយ​ការលេច​ចេញ​នូវ​ស្នាម​​សម្លាក​ ភាពគគ្រើម ​និងស្បែកស្ងួត​។ ​ដើម្បី​ឱ្យ​ស្បែក​ មើល​ទៅ​មាន​សភាពទន់រលោង​ សូម​ព្យាយាម​​បន្ថែម​គ្រាប់​ផ្លែឈើ ​អូលាវ ​និងស្លឹក​ផ្ទី​ចូល​ទៅក្នុង​របបអាហារ​របស់អ្នក ​ពីព្រោះ​អាហារ​ទាំងនេះ​សម្បូរ​​ទៅ​ដោយ​វីតាមីន​ខ្ពស់។​ អាហារទាំងនេះ​ មិនត្រឹម​តែជួយ​ឱ្យស្បែក​របស់អ្នក​ទន់រលោង​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​​ថែមទាំង​ជួយ​ឱ្យ​សក់របស់​អ្នក​រលោងស្អាត​ និង​រឹងមាំ​ទៀតផង។ ​សម្រាប់​ស្នាមសម្លាក ​ដែលគួរ​ឱ្យរំខាន​ សូមលាប​ប្រេង​វីតាមីន E​ នៅ​ត្រង់​សម្លាក​នោះ​ដើម្បី​កាត់បន្ថយ ​ការលេចចេញរបស់វា។

៥.​ វីតាមីន ​K​៖ វីតាមីន K​ អាច​ត្រូវ​បាន​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាពបំផុត ​នៅលើស្បែក ​ដើម្បី​កាត់បន្ថយ​​រង្វង់ខ្មៅ​ និងស្នាមជាំ​នៅលើស្បែក។ ​សូម​​រកជាវ​នូវឡូសិន ​និងក្រែម​ ដែល​មានផ្ទុក​វីតាមីន​ប្រភេទ​នេះ​​ដើម្បី​ជួយ​កាត់បន្ថយ​ភាពស្រអាប់​នៅ​លើស្បែក ​និងជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ។ ​ទោះជាយ៉ាងណា​ របបអាហារ ​ដែលរួមបញ្ចូល​ទាំង​បន្លែផ្លែ​ឈើបៃតង​ក្រម៉ៅ​ នឹងជួយ​បំពេញ​តម្រូវកា​រ​វីតាមីន K ​របស់អ្នក​ ដូច្នេះ​វិធីសាស្រ្ដ​ល្​អប្រសើរ​បំផុត​សម្រាប់​ស្បែក​របស់អ្នក ​ក្នុងការទទួលបាន​គុណប្រយោជន៍ច្រើន​ គឺត្រូវ​ប្រើវាលើដងខ្លួនរបស់អ្នក៕​