ផ្នែកព្យាបាលឆ្អឹងខ្នង

ជំងឺថាសឆ្អឹងខ្នង​ (Disk Syndrome)


ថាស ​(Disk) ​គឺ​ជា​បន្ទះ​ការពារ​ ដែល​ស្ថិត​នៅ​ចន្លោះ​ឆ្អឹង​ខ្នង ​។​ ថាស ស្ថិត​នៅត្រង់ក​ និងខ្នង​ផ្នែកខាងក្រោម​ អាច​នឹ​ង​ត្អៀត ​និងពុក​ ហើយ​បញ្ហា​នេះ​នឹង​បណ្ដាល​ឱ្យ​មាន​ការ​ឈឺ​ចាប់។ ប្រសិន​បើថាស​ឆ្អឹង​ខ្នង​កៀប​នឹង​សរសៃ​ប្រ​សា​ទ​​​ នៅ​​ត្រង់ក ​​នោះ​​វា​នឹង​បណ្តាល​ឱ្យ​មាន​ការ​ឈឺ​ចាប់​នៅត្រង់ក​ ក្បាល ​ស្មា​ និងដៃ​។​ ប្រសិនបើអ្នក​ កើត​ជំងឺ​​ថាស​ឆ្អឹង​ខ្នងនេះ​ នៅ​ត្រង់​ខ្នង​ផ្នែក​ខាង​ក្រោម​ វា​នឹង​ធ្វើ​ឱ្យ​អ្នក ​មាន​​ការ​ឈឺ​ចាប់​ត្រង់​ត្រគាក ​និងជើងរបស់អ្នក។​

 

ឈឺខ្នងផ្នែកខាងក្រោម


នា​ពេលបច្ចុប្បន្ន ​មនុស្ស​ប្រមាណ​ជា​ ៨០ ​ភាគរយ​ កំពុង​ជួប​ប្រទះ​នូវ​អាការៈ​ឈឺខ្នង​ផ្នែកខាង​ក្រោម​ ហើយ​បញ្ហា​នេះ​ កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ ដល់​ការ​រស់​នៅ​របស់​មនុ​ស្ស​​​។ យើង​ខ្ញុំ​អាច​ព្យាបាល​​ការ​ឈឺ​​ចាប់​​ខ្នង​​ផ្នែក​ខាង​​ក្រោម​​នេះ​ ​ដោយ​​ប្រើវិ​ធី​សាស្រ្ដ​គក់ច្របាច់​​ និងម៉ាស្សា​​ និង​​វិធីសាស្រ្ដ​​ព្យាបាល​ដោយ​ការស្អំ​ ​ព្រម​ទាំង​ការ​កែ​​សម្រួល​​​របៀប​រស់នៅ។​ ​ហ្វេសឡាញ​ ​គឺជា​​គ្លីនិក​​ដំបូងគេ​​ នៅកម្ពុជា​ ដែល​​ប្រើវិ​ធីសាស្រ្ដ​ព្យាបាល​ ​និង​ការ​ស្រាវ​ជ្រាវ​ថ្មី​ចុងក្រោយ​។ ​យើង​​មាន​​នូវ​​អត្រា​​ជោគជ័យ​​ ក្នុង​ការ​​ព្យាបាល​​ខ្ពស់​បំផុត ​ដើម្បី​​ជួយ​​ឱ្យ​អ្នក​ជំងឺ​ទទួល​បាន​​ប្រសិទ្ធ​​ភាព​ ក្នុង​ការ​ព្យាល​បញ្ហា​ឈឺ​ចាប់​ខ្នង​ផ្នែក​ខាង​ក្រោម​​នេះ​​ ក៏​សូម្បី​តែ​ ​ក្រោយ​​ពេល​​អ្នក​​ជំងឺ​បរាជ័យ​ ​ចំពោះ​​វិធី​​សាស្រ្ដ​​ព្យាបាល​ដទៃទៀត​​ ឬការវះកាត់ក៏ដោយ។​

ឈឺកញ្ចឹងក


អាការៈ​ឈឺ​កញ្ចឹងក ​គឺ​ជាបញ្ហា​ទូទៅមួយ​ ដែល​ត្រូវ​បាន​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដោយ​ប្រើ​វិធី​សាស្រ្ដ​គក់​ច្របាច់​ និង​ម៉ាស្សា​។​ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ នៅ​សហរដ្ឋ​អាមេរិក​ និង​ប៉ែកអឺរ៉ុប​ ការ​ព្យាបាល​ដោយ​វិធីសាស្រ្ដគក់​ច្របាច់ និង​ម៉ាស្សា​នេះ​គឺ​មាន​ប្រសិទ្ធ​-ភាព​ខ្លាំងណាស់ ក្នុង ការ​ធ្វើ​ឱ្យធូរ​ស្រាលអាការៈ ឈឺ​កញ្ចឹង​​​ក​​ជាច្រើន​ប្រភេទ។​​ កញ្ចឹងក​របស់​មនុស្ស​យើង​ មាន​​ភាព​ស្មុគស្មាញ​ច្រើន​ និង​ជា​ផ្នែក​ដ៏សំខាន់​ ប៉ុន្ដែ​វា​អាច​រង​ការ​ប៉ះ​ពាល់​យ៉ាងងាយ​ ដោយ​ស្ដ្រេស​រាងកាយ​ និង​អារម្មណ៍​ជារៀង​រាល់​ថ្ងៃ​។ ​មនុស្ស​ភាគច្រើន​ ដែល​ធ្វើ​ការ​ជា​មួយ​ម៉ាស៊ីន​កុំព្យូទ័រ​ និង​អង្គុយ​ច្រើន​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​នោះ​ និង​បន្ត​វិវឌ្ឍ​ការឈឺ​ចាប់កញ្ចឹងក​នេះ​ ហើយ​ការ​ព្យាបាល​ដោយ​វិធីសាស្រ្ដគក់ច្របាច់ និង​ម៉ាស្សា​ អាច​ដោះ​ស្រាយបញ្ហានេះបាន។

ជំងឺរលាកសន្លាក់


នៅ​ឯគ្លី​និក​ហ្វេសឡាញ​ យើង​មាន​អត្រា​ជោគជ័យ​ខ្ពស់​ ក្នុង​ការព្យាបាល​អាការៈ​ឈឺជង្គង់​ច្រើន​ប្រភេទខុសៗ​ គ្នា​ (ឬ​ ឈឺ​គន្លាក់​ឆ្អឹង)​ ដោយ​សា​រជំងឺ​រលាក​សន្លាក់​ និង​របួស​ដោយ​សារការ​លេងកីឡា។​ ប្រសិន​បើ​សមាជិក​ណាមួយ​ នៃ​គ្រួសារ​របស់​លោកអ្នក​ មាន​អាការៈ​ឈឺ​ជង្គង់​ វា​អាច​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ ​ដល់​គុណភាព​នៃការរស់នៅ​ ហើយ​សូម្បី​តែដើរក្នុងរយៈ​ចម្ងាយជិតៗ​ ក៏មាន​ការឈឺ​ចាប់ដែរ។​

 

អាការៈឈឺក្បាល


មនុស្ស ​៩ ​នាក់ ​ក្នុង​ចំណោម ​១០​ នាក់​កំពុង​ជួប​ប្រទះ​អាការៈ​ឈឺ​ក្បាល។​ មនុស្​សម្នាក់​ មាន​លក្ខណៈ​នៃ​អា​ការៈ​​ឈឺក្បាល​ផ្សេងៗគ្នា ​ដែល​ជួន​កាល​ឈឺម្ដងៗ​ និង​ជួន​កាល​ឈឺ​ញឹកញាប់​ ហើយ​អ្នក​ជំងឺ​មួយ​ចំនួន​ចាប់​ផ្ដើម​ពី​អាការៈ​​ឈឺ​ក្បាលតិចៗ​ រហូតដល់​សភាព​ធ្ងន់ធ្ងរ​ ដែល​ករណី​មួយ​ចំនួន​ បណ្ដាល​ឱ្យ​កើត​អាការៈ​ក្អួតច​ង្អោរ។​ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មីៗ​ជាច្រើន​​ បង្ហាញ​ថា​ វិធី​ព្យាបាល​ដោយ​គក់​ច្របាច់​ និងម៉ាស្សា​ គឺជា​ជម្រើស​ដ៏មាន​ប្រសិទ្ធ​ភាព​បំផុត សម្រាប់​អាការៈ​ឈឺ​ក្បាល​របស់​មនុស្ស​ទាំង​អស់​ ជាពិសេស​គឺអ្នក​ជំងឺ​ ដែល​មាន​អាការៈ​ឈឺក្បាល​បណ្ដាល​មកពី​ឈឺកញ្ចឹងក​។​

 

កោងខ្នង វៀចឆ្អឹងខ្នង


សភាព​កោងខ្ន​ង បណ្ដាល​មក​ពីផ្នែក​ជាច្រើន​នៃឆ្អឹងខ្នង​។ ជា​ទូទៅ​ បញ្ហា​នេះ​តែង​កើត​ឡើង​ចំពោះ​កុមារ​ និង​ក្មេង​ជំទង់​ ជា​ពិសេស​លើ​ក្មេងស្រី​។ ​សភាព​កោង​ខ្នង​ តែង​កើត​ឡើង​លើមនុស្ស ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១០​ ឆ្នាំ​ ទៅ​ ១៥​ ឆ្នាំ។​ ដូច្នេះ​ឪពុក​ម្ដាយ គួរយក​ចិត្ដ​ទុកដាក់​​ចំពោះ​បញ្ហា​នេះ​ ដើម្បី​រក​ឱ្យ​ឃើញ​សភាព​កោង​ខ្នង​ និង​ផ្ដល់​ការ​ព្យា​បាល​​ឱ្យ​ទាន់​ពេលវេលា​។

ជំងឺហឺត


ជំងឺ​ហឺត​ គឺ​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​មួយ​ប្រភេទ​។​ ការ​រលាក​នេះ​ បណ្ដាល​ឱ្យផ្លូ​វ​ដង្ហើម​ចង្អៀត។ ​អ្នក​ជំងឺ​ដក​ដង្ហើម​តឹង​ ឬដង្ហក់​ ឬប្រើបំពង់​ Ventolin ​ដើម្បី​ជំនួយ។​ វិធី​សាស្រ្ដ​ព្យាបាល​ដោយ​ការ​គក់​ច្របាច់​ និង​ម៉ាស្សា​ អាច​ជួយ​សម្រួល​ដល់​សរសៃ​ប្រសាទ​ ដែល​ស្ថិត​ជុំវិញ​ផ្លូវ​ដង្ហើម​ ដើម្បី​ឱ្យ​អ្នក​ជំងឺ​ដក​ដង្ហើម​បានស្រួល។​

ជំងឺដេកមិនលក់


ជា​ធម្មតា​ជំងឺ​ដេក​មិនលក់ ​បណ្ដាល​មក​ពីភាពតាន​តឹង​ ហើយ​ការ​ព្យាបាល​ដោយ​ការ​គក់​ច្របាច់​ ជួយ​បន្ថយ​ភាព​ចុក​រួយ​ត្រង់​ស្មា ​និង​ក​ ដើម្បី​ឱ្​អ្នក​ជំងឺ​មាន​អារម្មណ៍​សម្រាក​សម្រាន្ដ និង​ងងុយគេង​។​

មុខងារសរីរាង្គ


នៅ​ពេល ​សរីរាង្គ​មួយ​ចំនួន​មិនបំពេញ​មុខងារ​បាន​ត្រឹមត្រូវ​ មាន​ន័យ​ថា​ សរសៃ​ប្រសាទ​មួយ​ចំនួន​ ត្រូវ​បានស្ទះ​ និង​ថា​ សរីរាង្គ​មិន​អាច​ទទួល​សញ្ញា​ពីខួរ​ក្បាល​ដើម្បី​បំពេញ​មុខ​ងារ​នោះទេ​។ ការ​ព្យាបាល​ដោយ​ការ​គក់​ច្របាច់​ និង​ម៉ាស្សា​អាច​ជួយ​កោសិកា​កុំ​ឱ្យ​ស្ទះ​ ដើម្បី​ឱ្យ​សរីរាង្គ​ អាច​ទទួល​សញ្ញា​ សម្រាប់​ការ​បំពេញ​មុខងារ​របស់​វា​។

បញ្ចៀសការវះកាត់


សម្រាប់​អ្នកជំងឺ​ ដែល​ត្រូវ​ការ​ការវះ​កាត់​ ដើម្បី​ព្យាបាល​អាការៈ​ឈឺ​ឆ្អឹងខ្នង​ ឆ្អឹង​ខ្នង​នឹង​រង​របួស​ ដោយ​សារ​ការវះ​កាត់​នេះ​តែម្ដង។​ ការ​ព្យាបាល​ដោយ​ការ​គក់ច្របាច់​ និង​ការ​ម៉ាស្សា​ គឺ​ជា​ជម្រើស​ដ៏ប្រសើរ​ ដែល​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ និង​បញ្ចៀស​អ្នក​ជំងឺ​ ពី​ការព្យាបាល​ដោយ​ការ​វះកាត់។

 

For more information

015 234 589(Eng)

023 210 855(Kh) 


Open everyday: 9am - 7pm